សេចក្តីផ្តើម
នៅពេលអ្នកបំពេញលក្ខខណ្ឌបញ្ចប់វគ្គសិក្សាទាំងអស់ ក្រសួងសុខាភិបាលនឹងចេញវិញ្ញាបនបត្រជូន។ វិញ្ញាបនបត្រអាចប្រើប្រាស់សម្រាប់ស្នើសុំពិន្ទុការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) ពីគណៈគិលានុបដ្ឋាកកម្ពុជា (CCN)។
ការប្រឡងដើម្បីទទួលបានពិន្ទុ CPD
១. ចូលប្រព័ន្ធ រួចចូលទៅកាន់វគ្គសិក្សារបស់អ្នក — គណនីដែលត្រូវបានបង្កើតដោយអ្នកគ្រប់គ្រង (នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ឬ មន្ទីរសុខាភិបាលរាជធានី-ខេត្ត)។ ការចុះឈ្មោះដោយខ្លួនឯង មិនត្រូវបានអនុញ្ញាតឡើយ។
២. ធ្វើតេស្តមុនវគ្គសិក្សា — មុនពេលអ្នកចាប់ផ្តើមសិក្សា
៣. សិក្សា និងធ្វើតេស្តក្រោយសិក្សា — ឯកសារសិក្សាអនឡាញ និងវគ្គសិក្សាដោយផ្ទាល់ បន្ទាប់មកធ្វើតេស្តក្រោយវគ្គ
៤. ដាក់ស្នើការវាយតម្លៃវគ្គសិក្សា — បំពេញទម្រង់វាយតម្លៃ
៥. អ្នកទទួលវិញ្ញាបនបត្រ — សម្រាប់តែអ្នកចូលរួមវគ្គបណ្តុះបណ្តាលដែលបានបំពេញតាមលក្ខខណ្ឌតម្រូវ
៦. ការស្នើសុំពិន្ទុ CPD — ភ្ជាប់វិញ្ញាបនបត្ររបស់អ្នកទៅគណៈគិលានុបដ្ឋាក
លក្ខខណ្ឌបញ្ចប់វគ្គសិក្សា
• បញ្ចប់មេរៀនក្នុងម៉ូឌុលនីមួយៗ
• ធ្វើតេស្តមុនវគ្គ និងប្រឡងជាប់តេស្តក្រោយវគ្ត តាមពិន្ទុដែលវគ្គសិក្សាតម្រូវ
• ធ្វើការវាយតម្លៃក្រោយបញ្ចប់វគ្គសិក្សា
• សម្រាប់វគ្គសិក្សាដែលមានការបណ្តុះបណ្តាលផ្ទាល់ ត្រូវបំពេញវត្តមានតាមលក្ខខណ្ឌតម្រូវ
ការផ្ទៀងផ្ទាត់វិញ្ញាបនបត្រ
អ្នកអាចពិនិត្យផ្ទៀងផ្ទាត់ថាវិញ្ញាបនបត្រដែលចេញតាមរយៈប្រព័ន្ធនេះជាវិញ្ញាបនបត្រពិតប្រាកដ ដោយបញ្ចូលលេខកូដវិញ្ញាបនបត្រ។
→ ចូលទៅកាន់ការផ្ទៀងផ្ទាត់វិញ្ញាបនបត្រ
ឯកសារ និងតំណភ្ជាប់
• គេហទំព័ររបស់គណៈគិលានុបដ្ឋាកកម្ពុជា https://ccn.gov.kh