ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ
សូមស្វាគមន៍មកកាន់វគ្គបណ្ដុះបណ្ដាលស្ដីអំពីការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ។ វគ្គ បណ្ដុះបណ្ដាលនេះ ចាប់ផ្ដើមដោយធ្វើការពិពណ៌នាអំពីការលើកកម្ពស់គុណភាពដែលផ្ដោតសំខាន់លើតួនាទីរបស់វាក្នុងការពង្រឹងលទ្ធផល នៃការថែទាំ។ ពួកយើងក៏បានពន្យល់បន្ថែមនូវកត្តាមួយចំនួនដែលជួយបង្កើនគុណភាព ការអនុវត្តនូវគំរូ នៃការលើកកម្ពស់គុណភាព និងការត្រួតពិនិត្យលើការលើកកម្ពស់គុណភាព និង សូចនាករ របស់វាជាដើម។ យើងក៏បានសង្កត់ធ្ងន់ក្នុងការបន្តលើកកម្ពស់គុណភាព និងការចូលរួមដ៏សំខាន់របស់គិលានុបដ្ឋាក ក្នុងដំណើរការទាំងនេះ។ ម្យ៉ាងវិញទៀតនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏បានបកស្រាយអំពី «សុវត្ថិភាពអ្នកជំងឺ»ដែលយើងបានផ្សាភ្ជាប់វាទៅនឹងមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពផងដែរ។ នៅក្នុងផ្នែកនេះ វាផ្តោត លើការកាត់បន្ថយហានិភ័យ កំហុស និងគ្រោះថ្នាក់ដល់អ្នកជំងឺ ដោយបង្ហាញពីសារៈសំខាន់ នៃសុវត្ថិភាពអ្នកជំងឺ នៅក្នុងការថែទាំប្រកបដោយគុណភាព។ វគ្គបណ្ដុះបណ្ដាលនេះ បានគ្របដណ្តប់លើចំណុចសំខាន់ៗ ដូចជា កំហុសបុគ្គល វិធីសាស្រ្តតាមដានសុវត្ថិភាពអ្នកជំងឺដែលមានលក្ខណៈជាប្រព័ន្ធសារៈសំខាន់ នៃការធ្វើការងារ ជាក្រុម និងការប្រាស្រ័យទាក់ទងដើម្បីធានាឱ្យមានបរិស្ថានថែទាំសុខភាពប្រកបដោយសុវត្ថិភាព។ នៅក្នុងមេរៀនចុងក្រោយ យើងបានសង្កត់ធ្ងន់លើការបន្តលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាបន្តបន្ទាប់ផងដែរ។ សូមចូលរួមទាំងអស់គ្នាដើម្បីបង្កើនការយល់ដឹងរបស់យើងឱ្យបានកាន់តែស៊ីជម្រៅលើការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺដែលជាកត្តាយ៉ាងសំខាន់ៗក្នុងវិស័យសុខាភិបាល និងផ្ដល់ការថែទាំសុខភាព ដ៏ល្អបំផុតដល់អ្នកជំងឺ។